Latest Post

សារជាថ្មីម្ដងទៀត Facebook មានបញ្ហា ចាប់តាំងពីឆ្នាំ ២០១៤​ កន្លងទៅជាមួយនិងខ្លឹមសារដដែលផង គួរបញ្ជាក់ផងដែរថា នៅពេលនេះមិនទាន់មាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដនោះទេ។



Khmer Legend is a software for legend that created by Set Sakkorvy, I was living in Kratie Province, this app was legend of stories of Khmer story, joke story, love Story, animals story, as soon as they will try to make better this if they can. How ever SROK SRE hope you all of you will like this app.
Click here to download on Google Play Store

Comments


ថ្មីៗនេះលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook បានប្រកាសថា ក្រុមហ៊ុនរបស់លោកកំពុងប្រតិបត្តិការលើប៊ូតុង Dilike ដើម្បីដាក់ឲ្យដំណើរការលើ Facebook។ លោកបានបន្តថា៖ “Facebook បាននឹងកំពុងធ្វើការលើប៊ូតុង Dislike អស់មួយរយៈពេលហើយ យើងសង្ឃឹមថាប៊ូតុងមួយនេះ នឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ”។

លោក Mark Zuckerberg បានឲ្យដឹងដែរថា មានអ្នកប្រើប្រាស់គណនីយហ្វេសប៊ុកជាច្រើន បានស្នើរសុំបង្កើតឲ្យមានប៊ូតុង Dislike (មិនចូលចិត្ត) នេះជាយូរមកហើយ ប៉ុន្តែឥឡូវពេលវេលាដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយ ខិតជិតមកដល់ហើយ។

លោក Mark Zuckerberg ជឿជាក់ថានឹងមិនមាន អ្នកទម្លាក់ការគាំទ្រឲ្យគ្នាទៅវិញទៅមកនោះទេ ក៏ប៉ុន្តែមានតែធ្វើដូច្នេះទេ ទើបអាចមានជម្រើសក្នុងការបង្ហាញអារម្មណ៍របស់អ្នកដ៏ទៃ ជាងការចុចលើប៊ូតុង Like ។ លោកបានលើកឡើងថា៖ “នាពេលថ្មីៗនេះ មានពត៌មាននិយាយអំពី បញ្ហាជនអន្តោប្រវេសន៍ ឬសូម្បីតែការបង្ហោះពីពត៌មាន នៃសមាជិកគ្រួសារណាមួយដែលបានស្លាប់ ហើយអ្នកសម្រាប់ប្រាស់ហ្វេសប៊ុកជាច្រើន មិនចង់ចុចប៊ូតុង Like លើព្រឹត្តិការណ៍ទាំងនោះទេ ប៉ុន្តែវាគ្មានជម្រើសទេ ក្រៅពីការបង្កើតឲ្យមានប៊ូតុងទាំងពីរនេះឡើងគឺ Like និង Dislike៕
ប្រភព៖ Business-cambodia.com

ពេលនេះខ្ញុំលើក​ពី​ប្រធាន​បទ​ជីវិតនិង​ស្នេហា​ មក​និយាយ​បន្តិច​ ដើម្បី​ជួយ​ផ្ដល់​មតិ​យោបល់​ទាំង​អស់​គ្នា​។ ខ្ញុំ​គិត​ថា​ប្រធាន​បទ​នេះ​ក៏​កំពុង​តែពេញ​និយម​នៅ​ក្នុង​ស្រទាប់​សង្គម​យុវវ័យ​បច្ចុប្បន្ន​។​ ខ្ញុំ​ក៏មិនយល់​ច្បាស់​ពី​និយមន័យ​ពិត​របស់​ស្នេហា​ថា​ជា​អ្វី​ដែរ? មុន​នឹង​ជជែក​គ្នា​លេង​ពី​បញ្ហា​នេះ សូមទៅ​ក្រលេក​មើល​កំសាន្ដ​ពី​និយម​ន័យ​ស្នេហា​ ដែល​ខ្ញុំ​​ឃើញ​គេ​ចែក​រំលែក​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុគ :D :D :D


តាមរយៈរូប​ខាង​លើ និយមន័យ​ស្នេហា​​មាន​ប្លែក​ៗ​ដែល​គួរឲ្យ​អស់​សំណើច​ម្យ៉ាង​ដែរ។ តើ​ស្នេហា​ពិត​ជា​អ្វី​ទៅហ្ន៎? តើជាក់​ស្ដែង​វា​ពិត​ជា​ងាយ​ស្រួល​ដូច​ជា​ការ​ឲ្យ​និយមន័យ​ដែរទេ? បើ​តាម​ការ​យល់​របស់​ខ្ញុំ​ គឺ​ពិត​ជា​ពិបាក​នឹង​ផ្ដល់​និយម​ន័យ​ពិត​ប្រាកដ​របស់​ស្នេហា​ ហើយ​ដំណើរ​ជាក់​ស្ដែង​គឺ​មិន​ប្រព្រឹត្ត​ទៅ​រលូន​ និង​ងាយ​ស្រួល​ដូច​ដែល​ការ​ឲ្យ​និយមន័យ​ដែរ​។ ខ្ញុំ​គិត​ថា​ស្នេហា​ជា​ដំណាក់​កាល​ដ៏​ស្មុគស្មាញ​សំរាប់​មនុស្ស​២នាក់​ ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ ដើម្បី​ទៅ​កាន់​គោល​ដៅ​រួម​មួយ​។ ធម្មជាតិ​បង្កើត​មក​តែង​តែ​មាន​គូរ មិនថា​ជា​មនុស្ស រឺ​សត្វទេ​។​ ដូច្នេះ​​នៅ​ក្នុង​ជីវិត​មនុស្ស​​ប្រាកដជា​ជួប​នឹង​ជីវិត​ស្នេហា​ ​ទោះជា​ស្មុគស្មាញ​យ៉ាង​ណា ក៏នៅ​តែ​អាច​ជំនះ និង​ធ្វើឲ្យ​បញ្ហា​ស្នេហា​ទៅ​ជា​សមញ្ញបាន​ បើសិន​ជា​មាន​ភាពស្មោះត្រង់​ ការយក​ចិត្ត​ទុកដាក់ យល់ចិត្តគ្នា​ លើកលែង​អនុគ្រោះ ទទួលយកនូវ​ចំនុច​ខ្វះខាត​​ និង​ជួយ​កែលំអរ​គ្នាទៅ​វិញទៅ​មក​

តែអ្វី​ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​បំផុត​នោះគឺ “ស្នេហា​មិន​ពិត”។ ជាការពិត​ណាស់​ ជីវិត​យើង​មាន​កិច្ចការ​ជាច្រើន​រួច​ទៅ​ហើយ​ ដែល​ត្រូវ​ធ្វើ និង​ត្រូវ​ដោះ​ស្រាយ​ តែ​នៅ​មាន​អ្នក​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញ​ ដោយ​សារ​បង្កើត​ស្នេហា​មិន​ពិត​ ដោយ​គ្មាន​ភាព​ស្មោះ​ត្រង់ បោកបញ្ឆោត​ ដែល​បង្ក​ភាព​ស្មុគស្មាញ ឈឺចាប់​ ដល់ខ្លួន​ឯង និង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​។ តើជា​ព្រេង​វាសនា រឺ​ជា​ទង្វើ​របស់​មនុស្ស​ផ្ទាល់? ហេតុ​អ្វី​បាន​ជា​ជីវិត​ស្នេហា​បាន​ជួប​មាន​ព្រាត់? ស្មោះត្រង់ មាន​ក្បត់? ហេតុអ្វីចាប់ផ្ដើម បើសិនជា​បញ្ចប់វិញ???

សរុប​សេចក្ដី​មក នៅតែស្មុកស្មាញ នៅ​តែ​មិន​យល់​ច្បាស់​ពីស្នេហា មិន​យល់​ពី​ចិត្ត​មនុស្ស។ បើ​សិន​ជា​យើង​​មិន​បង្ក​រឿង​រ៉ាវ​ស្មុគស្មាញ​ចំពោះ​​ស្នេហា​ ប្រហែល​ជាពិភពលោក​នេះ​នឹងមានក្ដីសុខ​​សន្តិភាព ​ពោរ​ពេញ​ទៅដោយ​ភាព​សប្បាយ​រីករាយ ​គ្មានទេ​អ្នក​ឈឺចាប់ទុក្ខព្រួយ៕ :)

មតិយោបល់

សួស្ដីប្រិយមិត្ត! ថ្ងៃនេះ ស្រុកស្រែ សូមណែនាំប្រិយមិត្តទាំងអស់គ្នាដឹងពីរបៀបធ្វើឲ្យ ពុម្ពអក្សរខ្មែរយូនីកូដ Support ជាមួយនឹង​ Photoshop CS6។ មានប្រិយមិត្តជាច្រើន តែងតែងើយឆ្ងល់ តើធ្វើយ៉ាងម៉េចដើម្បីឲ្យ Photoshop CS6 Support ជាមួយនឹងខ្មែរយូនីកូដ។ សង្ឃឹមថាប្រិយមិត្តនឹងអស់កង្វល់និងបញ្ហានេះទៀតហើយបន្ទាប់ពី ធ្វើតាមវិធីខាងក្រោមនេះ :) ។
ជំហ៊ានទី១
បើកកម្មវិធី Photoshop CS6 ចូលទៅកាន់ "Edit" ចុចលើពាក្យ "Preference" ចុចត្រង់ពាក្យ "Types..."

 ជំហ៊ានទី២
នៅត្រង់ចំនុច
  • East Asian
  • Middle Eastern យើងត្រូវជ្រើសរើសយក ពាក្យ Middle Eastern រួចចុច OK
ជំហ៊ានទី៣
បិទកម្មវិធី ហើយ Restart កុំព្យួរទ័ររបស់លោកអ្នកជាការស្រេច។
សូមមើលវិឌីអូ



មតិយោបល់


Contact Form

Name

Email *

Message *

Powered by Blogger.