ពេលនេះខ្ញុំលើកពីប្រធានបទជីវិតនិងស្នេហា មកនិយាយបន្តិច ដើម្បីជួយផ្ដល់មតិយោបល់ទាំងអស់គ្នា។ ខ្ញុំគិតថាប្រធានបទនេះក៏កំពុងតែពេញនិយមនៅក្នុងស្រទាប់សង្គមយុវវ័យបច្ចុប្បន្ន។ ខ្ញុំក៏មិនយល់ច្បាស់ពីនិយមន័យពិតរបស់ស្នេហាថាជាអ្វីដែរ? មុននឹងជជែកគ្នាលេងពីបញ្ហានេះ សូមទៅក្រលេកមើលកំសាន្ដពីនិយមន័យស្នេហា ដែលខ្ញុំឃើញគេចែករំលែកគ្នានៅក្នុងបណ្ដាញសង្គមហ្វេសប៊ុគ :D :D :D
តាមរយៈរូបខាងលើ និយមន័យស្នេហាមានប្លែកៗដែលគួរឲ្យអស់សំណើចម្យ៉ាងដែរ។ តើស្នេហាពិតជាអ្វីទៅហ្ន៎? តើជាក់ស្ដែងវាពិតជាងាយស្រួលដូចជាការឲ្យនិយមន័យដែរទេ? បើតាមការយល់របស់ខ្ញុំ គឺពិតជាពិបាកនឹងផ្ដល់និយមន័យពិតប្រាកដរបស់ស្នេហា ហើយដំណើរជាក់ស្ដែងគឺមិនប្រព្រឹត្តទៅរលូន និងងាយស្រួលដូចដែលការឲ្យនិយមន័យដែរ។ ខ្ញុំគិតថាស្នេហាជាដំណាក់កាលដ៏ស្មុគស្មាញសំរាប់មនុស្ស២នាក់ ក្នុងការប្រស្រ័យទាក់ទងគ្នា ដើម្បីទៅកាន់គោលដៅរួមមួយ។ ធម្មជាតិបង្កើតមកតែងតែមានគូរ មិនថាជាមនុស្ស រឺសត្វទេ។ ដូច្នេះនៅក្នុងជីវិតមនុស្សប្រាកដជាជួបនឹងជីវិតស្នេហា ទោះជាស្មុគស្មាញយ៉ាងណា ក៏នៅតែអាចជំនះ និងធ្វើឲ្យបញ្ហាស្នេហាទៅជាសមញ្ញបាន បើសិនជាមានភាពស្មោះត្រង់ ការយកចិត្តទុកដាក់ យល់ចិត្តគ្នា លើកលែងអនុគ្រោះ ទទួលយកនូវចំនុចខ្វះខាត និងជួយកែលំអរគ្នាទៅវិញទៅមក។
តែអ្វីដែលធ្វើឲ្យគ្រោះថ្នាក់បំផុតនោះគឺ “ស្នេហាមិនពិត”។ ជាការពិតណាស់ ជីវិតយើងមានកិច្ចការជាច្រើនរួចទៅហើយ ដែលត្រូវធ្វើ និងត្រូវដោះស្រាយ តែនៅមានអ្នកមួយចំនួននៅតែធ្វើឲ្យជីវិតកាន់តែស្មុគស្មាញ ដោយសារបង្កើតស្នេហាមិនពិត ដោយគ្មានភាពស្មោះត្រង់ បោកបញ្ឆោត ដែលបង្កភាពស្មុគស្មាញ ឈឺចាប់ ដល់ខ្លួនឯង និងអ្នកដែលមានទំនាក់ទំនងស្នេហា។ តើជាព្រេងវាសនា រឺជាទង្វើរបស់មនុស្សផ្ទាល់? ហេតុអ្វីបានជាជីវិតស្នេហាបានជួបមានព្រាត់? ស្មោះត្រង់ មានក្បត់? ហេតុអ្វីចាប់ផ្ដើម បើសិនជាបញ្ចប់វិញ???
សរុបសេចក្ដីមក នៅតែស្មុកស្មាញ នៅតែមិនយល់ច្បាស់ពីស្នេហា មិនយល់ពីចិត្តមនុស្ស។ បើសិនជាយើងមិនបង្ករឿងរ៉ាវស្មុគស្មាញចំពោះស្នេហា ប្រហែលជាពិភពលោកនេះនឹងមានក្ដីសុខសន្តិភាព ពោរពេញទៅដោយភាពសប្បាយរីករាយ គ្មានទេអ្នកឈឺចាប់ទុក្ខព្រួយ៕ :)