Facebook Building a New Button Dislike
ថ្មីៗនេះលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook បានប្រកាសថា ក្រុមហ៊ុនរបស់លោកកំពុងប្រតិបត្តិការលើប៊ូតុង Dilike ដើម្បីដាក់ឲ្យដំណើរការលើ Facebook។ លោកបានបន្តថា៖ “Facebook បាននឹងកំពុងធ្វើការលើប៊ូតុង Dislike អស់មួយរយៈពេលហើយ យើងសង្ឃឹមថាប៊ូតុងមួយនេះ នឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ”។
លោក Mark Zuckerberg បានឲ្យដឹងដែរថា មានអ្នកប្រើប្រាស់គណនីយហ្វេសប៊ុកជាច្រើន បានស្នើរសុំបង្កើតឲ្យមានប៊ូតុង Dislike (មិនចូលចិត្ត) នេះជាយូរមកហើយ ប៉ុន្តែឥឡូវពេលវេលាដែលលោកអ្នកទន្ទឹងរង់ចាំជាយូរមកហើយ ខិតជិតមកដល់ហើយ។
លោក Mark Zuckerberg ជឿជាក់ថានឹងមិនមាន អ្នកទម្លាក់ការគាំទ្រឲ្យគ្នាទៅវិញទៅមកនោះទេ ក៏ប៉ុន្តែមានតែធ្វើដូច្នេះទេ ទើបអាចមានជម្រើសក្នុងការបង្ហាញអារម្មណ៍របស់អ្នកដ៏ទៃ ជាងការចុចលើប៊ូតុង Like ។ លោកបានលើកឡើងថា៖ “នាពេលថ្មីៗនេះ មានពត៌មាននិយាយអំពី បញ្ហាជនអន្តោប្រវេសន៍ ឬសូម្បីតែការបង្ហោះពីពត៌មាន នៃសមាជិកគ្រួសារណាមួយដែលបានស្លាប់ ហើយអ្នកសម្រាប់ប្រាស់ហ្វេសប៊ុកជាច្រើន មិនចង់ចុចប៊ូតុង Like លើព្រឹត្តិការណ៍ទាំងនោះទេ ប៉ុន្តែវាគ្មានជម្រើសទេ ក្រៅពីការបង្កើតឲ្យមានប៊ូតុងទាំងពីរនេះឡើងគឺ Like និង Dislike៕
ប្រភព៖ Business-cambodia.com